វគ្គវណ្តុះបណ្តាលស្តីពី ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ចីសារពើភណ្ឌសម្បត្តិរដ្ឋ(SARMIS)ជំនាន់ថ្មី ជូនដល់រដ្ឋបាលក្រុង ស្រុក និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត
ខេត្តព្រះសីហនុ,ថ្ងៃព្រហស្បតិ៍ ៣កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦។លោក បូ ម៉ៅ ប្រធានការិយាល័យទ្រព្យរដ្ឋ និងចំណូលមិនមែនសារពើពន្ធ និងមន្ត្រីជំនាញ តំណាង លោកស្រី ខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តកណ្ដាល បានចូលរួមវគ្គវណ្តុះបណ្តាលស្តីពី "ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ចីសារពើភណ្ឌសម្បត្តិរដ្ឋ(SARMIS)ជំនាន់ថ្មី" ជូនដល់រដ្ឋបាលក្រុង ស្រុក និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត សម្រាប់ជាគ្រូបង្គោលបណ្ដុះបណ្ដាលបន្ដដល់រដ្ឋបាលឃុំ សង្កាត់ ក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹង និងពង្រីកសមត្ថភាពមន្រ្ដីជំនាញលើការប្រើប្រាស់ប្រព័ន្ធ SARMIS ជំនាន់ថ្មី ក្នុងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្ដិរដ្ឋប្រកបដោយប្រសិទ្ធិភាព ស័ក្កិសិទ្ធិភាព តម្លាភាព និងគណនេយ្យភាព។ ក្រោមអធិបតីភាព ឯកឧត្តម នេត មុន្នី រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ព័ត៌មានទាក់ទង